
Erebor Bank ក្លាយជាដៃគូថ្មីរបស់សហគ្រាស Bitcoin និង AI
By ı Admin
Published Date ı July 3, 2025
តាមរបាយការណ៍ពី Financial Times ក្រុមអ្នកប្រាជ្ញបច្ចេកវិទ្យាដឹកនាំដោយ Palmer Luckey (អ្នកចាប់ផ្តើមក្រុមហ៊ុនយោធា Anduril) កំពុងបង្កើតធនាគារនៅសហរដ្ឋអាមេរិកឈ្មោះ Erebor ដើម្បីផ្តល់សេវាដល់សហគ្រាសចាប់ផ្តើម (startups) រួមមានអាជីវកម្ម Bitcoin និង Cryptocurrency ផ្សេងៗ។
ធនាគារនេះនឹងទទួលបានការគាំទ្រពីវ៉ែនទ័រក្រុមហ៊ុន 8VC ដឹកនាំដោយ Joe Lonsdale និងក្រុមហ៊ុន Palantir ដែលបង្កើតដោយ Peter Thiel។
Erebor នឹងត្រូវដឹកនាំដោយ Owen Rapaport (CEO នៃ Aer Compliance) និង Jacob Hirshman (អតីតទីប្រឹក្សានៃ Circle) ជាអនុប្រធាន។ ចំណែក Mike Hagedorn អ្នកគ្រប់គ្រងធនាគារ Valley National Bank នៃ New Jersey នឹងធ្វើជាប្រធាន។
របាយការណ៍បញ្ជាក់ថា៖
“ធនាគារនេះនឹងផ្តល់សេវាធានាគារបែបប្រពៃណី ព្រមទាំងផលិតផលនិងសេវាកម្មដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណអនឡាញ សម្រាប់ក្រុមហ៊ុន និងអ្នករកស៊ីឯកជន។”
Erebor ត្រូវបានគេរំពឹងថានឹងផ្តោតលើក្រុមហ៊ុននៅក្នុងសេដ្ឋកិច្ចច្នៃប្រឌិតរបស់សហរដ្ឋអាមេរិក ដូចជា៖
-
រូបិយប័ណ្ណឌីជីថល
-
បច្ចេកវិទ្យា AI
-
ឧស្សាហកម្មការពារជាតិ
-
ក្រុមហ៊ុនផលិត
វាក៏នឹងផ្តល់សេវាដល់អ្នកដែលធ្វើការ ឬវិនិយោគលើក្រុមហ៊ុនទាំងនោះ ព្រមទាំងក្រុមហ៊ុនអន្តរជាតិដែលចង់ប្រើប្រាស់ប្រព័ន្ធធនាគារអាមេរិក។
អ្នកបង្កើតធនាគារនេះមានគោលបំណងបំពេញចន្លោះដែល Silicon Valley Bank (SVB) បានចាកចេញពីផ្នែក Crypto បន្ទាប់ពីដួលរលំនៅខែមីនា ២០២៣។ ចាប់តាំងពីពេលនោះមក សហគ្រាស Bitcoin និង Crypto ជាច្រើនជួបការលំបាកក្នុងការទាក់ទងធនាគារបែបប្រពៃណី។
ត្រេត Crypto Gold Forex ដើម្បីទទួលបានប្រាក់រង្វាន់
Erebor បានអះអាងថា ពួកគេនឹង “ខុសពីធនាគារផ្សេង” ដោយផ្តោតលើអតិថិជនដែលមិនទទួលបានសេវាល្អពីធនាគារធម្មតា ជាពិសេសក្នុងការទទួលបានឥណទាន។
ធនាគារនេះក៏នឹងផ្តោតលើ Stablecoins (រូបិយប័ណ្ណឌីជីថលដែលភ្ជាប់ជាមួយសម្បត្តិពិត) ដូចជា Tether (USDT) និង USD Coin (USDC)។ Erebor មានគោលដៅក្លាយជា “ធនាគារដែលត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតសម្រាប់ប្រតិបត្តិការ Stablecoin”។
Erebor នឹងមានទីស្នាក់ការកណ្តាលនៅ Columbus, Ohio និងមានការិយាល័យបន្ថែមនៅ New York City។ ធនាគារនេះនឹងផ្តល់សេវាតាមរយៈ ឌីជីថលឥតគិតថ្លៃ។
អត្ថបទទាក់ទង
ប្រសិនបើអ្នកយល់ថាទំព័រនេះមានប្រយោជន៍សូមចែករំលែកវាជាមួយមិត្តភក្តិរបស់អ្នក!ខ្ញុំនឹងគាំទ្រឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រសិនបើអ្នកត្រូវការជំនួយគ្រាន់តែផ្ញើសារមកខ្ញុំ។